December 9, 2017

ទស្សនៈពីនេះ ពីនោះ- ថ្ងៃ ទី ៧​ ធ្នូ ២០១៧

ដោយសុី និត្ថ

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស លោកស្រី Heather Nauert បានប្រកាស​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក នឹង​បិទ​ទិដ្ឋាការ (Visa) ចូល​មក​កាន់​ទឹក​ដី​សហរដ្ឋអាមេរិក ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរទាំង​អស់​។ លោកស្រីបន្ថែមទៀត​ថា ក្រុម​គ្រួសារ​របស់​មន្ត្រី​ទាំង​នោះក៏​នឹង​ត្រូវ​បិទ​ទិដ្ឋាការនេះ​ដែរ។

 នេះគ្រាន់តែការចាប់ផ្តើមរបស់អាមេរិកឆ្លើយតបលោក ​ហ៊ុន សែន ពីភាពក្រអឺតក្រទមអាងចិនជួយ ដូចកាលស្តេចតា​ និង ប៉ុល ពត អាងចិនអាងយួន «សៀមមិនចោលក្បួន ចិនយួនមិនចោលពុត»។

ចំាមើល ហ ស លេងក្បួន«សំុ កុក»អីទៀត។ U.S មិនទាន់អស់ក្បួនលេងទេ បើ ហ ស នៅតែក្រាញអំណាច ។ល។

 ក្រោយពីទស្សនាប្រទេសចិនរបស់ហ ស ចិនបានសន្យាជួយ ៧កោដ៏ដុលា្លរ នោះវាមុខតែខ្ទិចខ្ទីបរិដ្ថាន​ដីធ្លី ព្រៃឈើ រ៉ែ ។ល។ ហើយចិននឹងឲ្យរបស់របរសារភ័ណ្ណចិន លែងប្រើមកឱយខ្មែរ ជំនួយឥតចំណងចុះ «ខ្មែរចេះតែកិន ចិនចេះតែកត់»។

 ខ្ញុំចាំមិនភ្លេចសំដី Pere Vene និង Pere Pencheau បាស្ទ័រ Church ជួបខ្ញុំនៅជុំរុំឈុនបូរីស្រុកថៃ ១៩៨០ គាត់ថាគាត់ស្គាល់ខ្មែររាប់អានស្រឡាញ់ខ្មែរណាស់តំាងពីគាត់នៅវ័យក្មេងរស់ក្នុងស្រុកខ្មែរ (លើកលែងសម័យប៉ុល ពត) ទំាងអ្នកជឿព្រះយេស៊ូ ទំាងអ្នកកាន់ព្រះពុទ្ធសាសនាជាច្រើននាក់​ ព្រមទំាងខ្ញុំផង គាត់រាក់ទាក់រាប់អានណាស់ គាត់មិនដែលបបួលខ្ញុំឱយដូរជំនឿរបស់ខ្ញុំទេ។គាត់សុំឱយខ្មែរចេញទៅប្រទេសទី៣​ គាត់សំណូមពរថា រៀនសូត្រចេះដឹងមកជួយស្រុកខ្មែរផង។

 ខ្មែរយើងនៅអាមេរីកតាមស្ថិតិ AAPI April 2016 (Center for American Progress) មានចំនួន ៣២៥.០០០ (មិនដឺងចូលសញ្ជាតិអាមេរិកប៉ុន្មានទេ?)​ ខ្មែរចុះឈ្មោះបោះឆ្នោតចំនួន ២៦% គីនៅតិចណាស់។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកទំាងនេះក៏នៅមានឥទ្ធិពលលើតំណាងរាស្ត្រ និង ព្រិទ្ធសភារបស់គេដែរ។ អ្នកនៅកាលីហ្វរនីញ៉ាធ្លាប់ប្រមូលខ្មែរអាមេរិកំាងចុះឈ្មោះបោះឆ្នោតតំាងពីឆ្នំា១៩៨៥ម្លេះដែលពួកសមាជិកសភាគេទទួលស្គាល់។

សព្វថ្ងៃយើងដឹងថាខ្មែរភាគខាងកើត (East Coast) និងភាគខាងលិច (West Coast) ខ្មែរយើងច្រើនគ្នាដែរខ្លេះមិនចេញឈ្មោះក្នុង FaceBook ឬ Talk Showទេ ក៏បានទូរស័ព្ទឬសរសេរទៅតំណាងរាស្ត្ររបស់គេយជួយស្រុកផ្តល់កំណើតរបស់គេនេះផងព្រោះគេឃើញវេទនាណាស់ «ខ្មែរមិនភ្លេចឈាមខ្មែរ» យើងដឹងរឿងនេះតាមរយៈបុគ្គលិករបស់គេជាអាទិ៍ដូចជា Senator Ted Cruz, Sen. Mitch McConnell, Sen. Dianne Feinstein, U.S Rep. Alan Lowenthal, U.S Rep. Ed Royce ។ល។

 ប្រភពចូលរួមនៅ Public Forum នាថ្ងៃទី៣ ធ្នូ​ ២០១៧ របស់កញ្ញា មនោវិទ្យា ជាមួយអង្គការ CAA របស់​លោក ទូច​ វិបុល នៅរដ្ធ Virginia។ បើយើងនិយាយពីមនោសញ្ចេតនាកូននិងឳពុកជាប់ពន្ធនាគារដ៏អយុត្តិធម៌នេះ គួរឲ្យខ្លោចផ្សារ​ដល់កញ្ញានូវការតស៊ូរបស់នាងណាស់ យើងត្រូវមានចិត្តអាណិតអាសូរ កញ្ញាកាន់តែខ្លំាង នូវសេចក្តីស្រឡាញ់របស់ឳពុកនិងកូន។ ប៉ុន្តែចម្ងល់របស់យើង តើនាងនិយាយនេះជាអ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ (គ.ស.ជ.) ឬ?​ ដូចជានាងលើកឡើងក្នុងចំណុចខ្លះដែលនាងគ្មានមើល Note ឬ Speech ​Transcript ដូចអ្នកមុខអ្នកការអាមេរិកំាងទេ យើងសូមលើកចំណុចខ្លេះដូចខាងក្រោមដែលកញ្ញាបាននិយាយ៖ «តើខ្ញុំបានធ្វើអ្វីខ្លេះក្នុងរយៈពីរខែនេះ-------ខ្ញុំបានស្នើទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យមានជំនួបរវាងតំណាងជាន់ខ្ពស់រវាងរដ្ឋាភិបាល សហរដ្ឋអាមេរិកនិងតំណាងជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា------ពិសេសខ្ញុំសុំធ្វើយមានជំនួបនៅទីក្រុងម៉ានិល ពេលប្រជំុអាស៊ាន-----យើងបានឃើញសេចក្តីថ្លែងការណ៍របស់គេ ថ្ងៃ ១៥​ -​១៦ ហ្នឹង---គឺការដោះលែងលោក កឹម សុខា និង​យមានការបង្កកសេដ្ឋកិច្ចបុគ្គលជាដើម ។​ល៕» ។

យោបល់យើង កញ្ញាមានអនាគតល្អទៅមុខណាស់ទំាងតំរេះ ទំាងវ័យក្មេង ពាក្យចាស់ថា«តំរេះជិះកឯង»។

 យើងសូមសរសើរដោយស្មោះនូវលទ្ធផលដ៏ធំធេងនេះ បើតាមយើងស្តាប់ក្រែងយើងយល់ច្រឡំដូច កញ្ញាធ្វើតែម្នាក់ឯងទេ រឿងទំាងអស់នេះ។ ជាការធម្មតាអាមេរិកំាងគេតែងតែមាន Archive ការបរទេស ក្នុងកិច្ចពិភាក្សាទំាងអស់នេះ។ បើដូច្នេះមែនសូមកញ្ញាមេត្តាមើល Note ​លើកក្រោយ ព្រោះ President អាមេរិកគេមើល Note ដែរព្រោះបើភាសាទូតជាមួយអាមេរិកគេមិននិយាយប៉ាតណាប៉ាតណីដូច ហ ស ស្រវឺុងទឹកមាត់នោះទេ។

 អ្នកនយោបាយជើងចាស់ មិនតិចគ្នាទេយយោបល់ដោយបារម្ភពីការបែកបាក់នៃគណបក្សសង្គ្រោះជាតិ «គាត់ថាគ.ស.ជ. នឹងឈ្នះ កាលណា រង្ស៊ី កឹម សុខា មិនបែកគ្នា»។

 គេប្រាប់ថាលោក រង្ស៊ី នៅមានឥទ្ធិពល ក្នុងឆាកអន្តរជាតិខ្លំាង IPU (១៧៣ប្រទេស) Europe និង U.S ជាដើម គេថាមានគេអញ្ញើញកញ្ញាឲ្យចូលប្រជុុំជួបប៉ុន្តែកញ្ញាចេះតែមានការជាប់រវល់។

 គេថាលោកស្រី មូ សុខ ហួរ ក៏ខ្លាំងដែរលើឆាកអន្តរជាតិ។​ ក៏ដូចជាលោកស្រី ជូ ឡុងសូមួរ៉ាមួយទៀត ។ល៕

គួររួមធ្វើការមានសំឡេងតែមួយ (Speak with One Voice).

No comments: