December 5, 2017

សុខភាព​ហ៊ុន សែន ចាប់​ផ្ដើម​ទ្រុឌទ្រោម​ខណៈ​លោក​ថា​អាច​កាន់​អំណាច​៣០ឆ្នាំ​ទៀត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of Hun Sen Facebook page

ដោយ មួង ណារ៉េត RFA 2017-12-04

សុខភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើម​ទ្រុឌទ្រោម ស្រប​ពេល​ដែល​លោក​អះអាង ថា លោក​អាច​កាន់អំណាច​បាន​រហូត​ដល់ ៣០​ឆ្នាំ​ទៀត។ សញ្ញាណ​ថ្មី​មួយ នៃ​ភាព​ប្រែប្រួល​សុខភាព​នេះ បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ជំនួប ជាមួយ​នាយករដ្ឋមន្ត្រី​ប្រទេស​បង់ក្លាដេស ដែល​លោក ហ៊ុន សែន ទន់​ជើង​ស្ទើរ​ទប់​ជំហរ​លែង​នឹង ក្នុងចំណោម​សាធារណជន​ជាច្រើន។ ប៉ុន្តែ មន្ត្រី​គណបក្ស​កាន់អំណាច អះអាង​ថា សុខភាព​លោក ហ៊ុន សែន ទ្រុឌទ្រោម​តាម​វ័យ​ចាស់​ជា​ធម្មតា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរ​ទន់​ជើង​ប៊ិះ​ដួល ក្នុង​ពេល​លោក​ទទួល​បដិសណ្ឋារកិច្ច​នាយក​មន្ត្រី​បង់ក្លាដេស នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃ៤ ខែ​ធ្នូ។ នេះ​ជា​ករណី​ទី​មួយ​ហើយ ដែល​លោក ហ៊ុន សែន ដើរ​រអិល​ជើង លើ​កម្រាលព្រំ​ពណ៌​ក្រហម ដែល​ស្ទើរតែ​ធ្វើ​ឲ្យ​លោក​ដួល​ក្នុង​ពេល​ដើរ​ចេញ​ទៅ​ជួប​គណៈប្រតិភូ​អន្តរជាតិ​នោះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​ថា លោក ហ៊ុន សែន គ្មាន​បញ្ហា​ទាក់ទង​នឹង​បញ្ហា​សុខភាព​នោះ​ទេ។ ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា លោក ហ៊ុន សែន ប៉ុន្មាន​ថ្ងៃ នេះ​ហាក់​អស់កម្លាំង និង​ហត់នឿយ​បន្តិច ព្រោះ​រវល់​ទៅ​ចូលរួម​ប្រជុំ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ហើយ​នៅ​ពេល​ត្រឡប់​មកដល់​ស្រុក​ភ្លាម លោក​បាន​បន្ត​ដំណើរ​ទៅ​ធ្វើ​ពិធី​បួងសួង​នៅ​អង្គរវត្ត​បន្ត​ទៀត៖ «(អាយុ) ហុក​ជាង​ហើយ ធម្មតា​ទេ ប៉ុន្តែ មិនមែន​ជា​ការ​បាក់​កម្លាំង​ទេ»។
ស្ថានភាព​សុខភាព​របស់​លោក ហ៊ុន សែន ពេល​ចូល​ដល់​វ័យ ៦៥ ឆ្នាំ ក្នុង​ឆ្នាំ ២០១៧ នេះ មាន​ប្រែប្រួល​ខ្លាំង ដោយសារ​តែ ក្នុង​រយៈពេល មិន​ដល់​បី​ខែ​ផង លោក​ត្រូវ​ទៅ​សម្រាក​ព្យាបាល​ជំងឺ នៅ​ក្រៅ​ប្រទេស​រហូតដល់​ទៅ​ពីរ​លើក។

នៅ​ថ្ងៃ​ទី​៤ ឧសភា លោក​ធ្លាក់ខ្លួន​មាន​ជំងឺ ដែល​ចាំបាច់​ត្រូវ​ទៅ​ពេទ្យ​នៅ​ប្រទេស​សិង្ហបុរី​ជាបន្ទាន់ ដើម្បី​ពិនិត្យ និង​ព្យាបាល។ លោក​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ទីនោះ​ជាច្រើន​ថ្ងៃ។ កាលពី​ចុងខែ មិថុនា រហូត​ដល់​ជិត​ពាក់​កណ្ដាល​ខែ​កក្កដា លោក ហ៊ុន សែន បាន​បាត់​មុខ​ពី​សកម្មភាព​នយោបាយ​មួយ​រយៈ ដោយ​ត្រូវ​ផ្អាក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី រហូតដល់​ទៅ​៣​លើក​ជាប់ៗ​គ្នា ព្រោះ​លោក​ត្រូវ ទៅ​សម្រាក​ព្យាបាល​ជំងឺ​ជាបន្ទាន់​ម្ដងទៀត នៅ​ប្រទេស​សិង្ហបុរី ដោយ​ម្តង​នេះ លោក​ត្រូវ​ធ្វើដំណើរ​ចេញ​ក្រៅ​ប្រទេស​ដោយ​ស្ងាត់ៗ។



ក្រោយពី​ទៅ​សម្រាក​ព្យាបាល​ជំងឺ នៅ​ប្រទេស​សិង្ហបុរី ញឹកញាប់​ដូច្នេះ លោកនាយក​រដ្ឋមន្ត្រី ទំនងជា​មិន​ចង់​ឲ្យ​សាធារណជន មើល​ឃើញ​ថា លោក​មាន​បញ្ហា​សុខភាព​ខ្លាំង ទើប​លោក​ចាប់ផ្ដើម​បង្ហាញ​រូបភាព ពាក់ព័ន្ធ​នឹង​ការហាត់​ប្រាណ​របស់​លោក​យ៉ាង​ញឹកញាប់ ជាង​ពេល​ណាៗ​ទាំងអស់។ លោក ហ៊ុន សែន បង្ហាញ​រូបភាព​ហាត់ប្រាណ​ទាំងនេះ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក។

ទោះជា​សុខភាព​ទ្រុឌទ្រោម​ក្ដី លោក ហ៊ុន សែន មិន​នឿយណាយ​ក្នុង​ការ​បន្ត​ក្រាញ​អំណាច ឲ្យ​យូរ​រាប់​ឆ្នាំ​ទៅ​មុខ​ទៀត​នោះ​ឡើយ។ លោក​អះអាង ថា​ទោះ​លោក​កាន់អំណាច​បាន ជាង ៣២​ឆ្នាំ​មក​ហើយ​ក្ដី លោក​នឹង​កាន់អំណាច​ឲ្យ​បាន ១០​ឆ្នាំ​ទៅ​មុខ​ទៀត ឬ​រហូតដល់​ជាង ៣០​ឆ្នាំ​ទៀត​ឯណោះ ឲ្យ​សម​នឹង​អ្នក​ដែល​ពូកែ​ប្រដូច​រូបលោក ទៅ​នឹង​មេដឹកនាំ​ប្រទេស​ហ្ស៊ីមបាវ៉េ (Zimbabwe) លោក រ៉ូប៊ើត មូហ្គាបេ (Robert Mogabe) ដែល​ទើប​ត្រូវ​បាន​ទម្លាក់​ពី​អំណាច ក្រោយពី​ក្រាញ​អំណាច​អស់​ជាង ៣៧​ឆ្នាំ​រួចមក៖ «មាន​អាមួយ​នោះ មិន​ដឹង​ថា​ស្អី​វា។ ថ្ងៃ​វា​ប្រកាស​ថា លោក ហ៊ុន សែន ធ្វើ​ដូច​មូហ្គាបេ។ បើ​ដូច​មូហ្គាបេ ទាល់តែ​ខ្ញុំ​កាន់អំណាច​ឲ្យ​បាន​ជាង ៣០ឆ្នាំ​ទៀត»។

កាលពី​ខែ​សីហា លោក ហ៊ុន សែន បាន​ព្រមាន ថា​គ្មាន​នរណា ទាន់​មាន​លទ្ធភាព ដើម្បី​គ្រប់គ្រង​ស្ថាន​ការណ៍​ស្រុកទេស​ដូច​លោក​នោះ​ទេ បើ​អត់​ពី​លោក​ទៅ។ ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ចង់​ឃើញ​លោក ហ៊ុន សែន ចុះ​ចេញពី​អំណាច ជាង​នៅ​បន្ត​ក្រាញ​អំណាច តាមរបៀប​ផ្ដាច់ការ​ដូច​សព្វថ្ងៃ​នេះ ព្រោះ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស នឹង​មាន​ភាព​ប្រសើរ​ជាង​នេះ បើ​លោក ហ៊ុន សែន សម្រាក​ពី​នយោបាយ៕

3 comments:

Kim Ea said...

It is a surreal ,but i hope the great spirit of Angkor or Buddha will condemned this treason acts toward his people and his mother nation as well .

Samnang Bin said...

អាណាមួយ ហ៊ាននិយាយថាៈ​អាមេចោរហារយហ៊ុន សែន ដែលមានងារជាអាសម្ដាចម៌អគតិមហាសេនាបាត់ដិដៃចោរភ្នែកទោលហ៊ុន សែន​បានធ្លាក់ខ្លួនឈឺ???​ សូមមេត្តាសុំកុំផ្សាយពត៌មានមិនពិត​គ្មានមូលដ្ឋានច្បាស់លាស់យ៉ាងដូច្នេះឧ្យសោះ(?) នាំឧ្យតែប្រជាពលរដ្ឋខ្មែរទាំងនៅក្រៅប្រទេស​ទាំងនៅក្នុងប្រទេស មានការរំភើបរីករាយនាំគ្នាស្រែកហ៊ោរកញ្ជ្រាវសប្បាយនឹងតំណឹងល្អនេះ​ដែលឮថាមានពត៌មានមិនពិតថាអាមេចោរហ៊ុន​សែនមានជម្ងឺជិតដល់ពេលងាប់តែហោងនេះ(?) តាមពីតអាមេចោរក្បត់ជាតិឈ្មោះអាហ៊ុន សែននេះ វាកំពុងតែដើររកទិញសំបុត្រយានយន្តដើម្បីធ្វើតំណើរទៅស្ថានបរលោក មានគោលបំណងទៅសួរសុខទុក្ខសហការីដ៏ជិតស្និតបំផុតរបស់វា ដែលមានឈ្មោះដូចខាងក្រោមនេះ ​៖ 
៖ ១ អាង្វៀង យ៉ាំង ហុក(NGUYEN VAN HOC)ប្ដូរឈ្មោះមកជាខ្មែរហៅថាៈ​ អាហុក ឡង់ឌី !
៖ ២ អាង្វៀង យ៉ាំង អាញ៉(NGUYEN VAN ANH)ប្ដូរឈ្មោះមកជាខ្មែរហៅថាៈ អាសុខ អាន !
សូមបងប្អូនកូខ្មែរទាំងឡាយ បើបានទទួលនឹងជ្រាបពីពត៌មានរីករាយប្រកបទៅដោយមោទនភាពនេះ (?) សូមបងប្ងូនកូនខ្មែរជួយផ្សាយបន្តឧ្យបានឮសុះសាយដល់ជនរួមឈាមរបស់យើងឧ្យបានពេញសកលលោកផង ??? ៕

Hemondno Viata said...

នៅពេលណាដែលគាត់ផ្ទេរបង្វែលុយដែលខំបានលួចពីរាស្ត្រខ្មែរ ពីទឹកដីខ្មែរដែលទុកនៅក្រៅប្រទេស
អស់ហើយនោះ គាត់នឹងបិទភ្នែកជិតជាពុំខាន ។ បងប្អូនខ្មែរគប្បីណាចងចាំថា៖ រាល់ឪកាសដែលគាត់
ទៅមើលជម្ងឺម្តងៗឯក្រៅប្រទេស មានឧញ្ញ៉ាជំនិតជាច្រើនអមដំណើរ ដោយយកលេសជាគួសមថាតាមថែ
សម្តេច ។ ការពិតនោះកាលបានដល់បរទេសហើយ ក្រុមពួកគេនិងអេចេន់ជំនាញរបស់គេសកម្មណាស់
ក្នុងការជួយលាក់បង្វែរតាមវិធីផ្សេងៗ ឲ្យផុតឬធ្វើឲ្យមានការលំបាកដល់រដ្ឋាភិបាលខ្មែរថ្មី ក្រៅពីបក្សប្រជាជនកម្ពុជា តាមប្តឹងទាយកមកជូនរាស្ត្រខ្មែរវិញនៅពេលក្រោយ ។ នេះជាកលល្បិចមួយក្រៅតែពី
ពិនិតរោគជម្ងឺ ។ ៉ខ្មែររួម ខ្មែររស ៉