September 16, 2017

ជំនួយចំណង​ របស់ចិន យួន និង អាមេរិកំាងចំពោះខ្មែរ

ទស្សនៈប្រចាំសប្តាហ៍
ដោយសុីនិត្ថ​​ ថ្ងៃ១៤ កញ្ញា ២០១៧

ជំនួយចំណង​របស់ចិន យួន និង អាមេរិកំាងចំពោះខ្មែរ

កាលអើយកាលណោះក្នុងខែវិច្ឆិកា ១៩៦៣​ ពេលដែលសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ​ បានកាត់ជំនួយអាមេរិកាំង។ មួយខែក្រោយមកលោកបានទទួលជំនួយដែលគេប្រកាសថា ជំនួយឥតចំណងរបស់ចិនកុម្មុយនិស្តវិញ​ សមមិត្តចិន នាយករដ្ឋមន្ត្រី ជូ​ អេន ឡាយ បាន​ធានាជាឧឡារិកជាមួយប្រមុខរដ្ឋខ្មែរថា​ ចិន ៧០០រយលាននាក់នៅពីក្រោយខ្មែរដរាប។ បន្ទាប់មិត្តចិន​សុំខ្មែរឲ្យជួយ យៀកកុង យួនខាងជើង ច្បាំងជាមួយអាមេរិកាំងនៅស្រុកយួនឲ្យទ័ពយួនយៀកកុងយួនខាងជើង៣ទៅ៤មឺុននៅជ្រៅ ក្នុងទឹកដីខ្មែរប៉ែកខាងកេីតនឹងផ្លូវលុំហូជីមិញ​ដែល​មានចម្ងាយបណ្តោយរាប់រយគីឡូម៉ែត្រ ក្នុងទឹកដីខ្មែរបញ្ជូនស្បៀងអាវុធយុទ្ធភ័ណ្ឌ
តាមកំពង់សោម ឆ្លងស្រុកខ្មែរ ដែល​ជាយុទ្ធសាស្ត្រសំខាន់បំផុត​របស់យួនហាណូយ​ ទប់ទល់ការផ្តាច់ស្បៀងអាវុធ ដែលបានផ្តល់ឲ្យយួនកុម្មុយនិស្តតាមផ្លូវសមុទ្រពីប្លុកកុម្មុយនិស្ត ចិន ឆេកូ សូវៀត ​(រុស្សីសព្វថ្ងៃ) ដោយទម្លាក់គ្រាប់បែក​នឹងដាក់រាយមីនតាមសមុទ្រ របស់អាមេរិកខ្ទប់ច្រកសមុទ្រយួន និង កំពង់ផែហៃហ្វុង​ កុុំអីយួនដាច់ស្បៀង អាវុធច្បំាងបាត់ទៅហើយ។ ពាក្យចាស់​ “ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងស្បៀង” ។

ប្រមុខរដ្ឋខ្មែរជំនាន់នោះប្រកាសធ្វើ​ជាតិតូបនីយកម្មសេដ្ឋកិច្ច រដ្ឋគ្រប់គ្រងស្ទើរទំាងស្រុង ​(សង្គមនិយម) ដែលរំពឹងលើចិន​ និងប្លុកកុម្មុយនិស្ត ធើ្វឲ្យសេដ្ឋកិច្ចដាំដូងចុះទប់លែងជាប់  រហូតបង្កើតរាជរដ្ឋាភិបាលស្រោចស្រង់ជាតិ និងរាជរដ្ឋាភិបាលស្រោចស្រង់ជាតិចុងក្រោយដឹកនាំដោយលោក លន់  នល់ (មុនរដ្ឋប្រហារ ១៨ មីនា ១៩៧០)។

ក្រោយទម្លាក់សមេ្តច នរោត្ដម សីហនុ ភ្លាមនោះ លោកលន់ នល់ បានសុំជំនួយពី​​សហរដ្ឋអាមេរិក​។ ចំពេលដែលលោក ហង់រីគីស្សិនហ៊្សើ ខាងអាមេរិកំាង និង​ មេយួនកុម្មុយនិស្តលោក​ ឡេ ឌឺក​ថ ​ចរចាសម្ងាត់នៅប៉ារីស៍ ក្នុងការដកទ័ពចេញពីស្រុកយួនរបស់អាមេរិក ​(ឯកសារសរសរដោយ​ អេលីហ៊្សាបែត្ ថបេគឺ America’s Vietnam war)។   កងទ័ពសារធារណរដ្ឋមានប្រហែលពីរមុឺននាក់និងអាវុធធុនចាស់ៗពីមុន​ និងទាហានចំរើសថ្មី ២៤ម៉ោងបន្ថែម បានទុបទល់យ៉ាងអង់អាច​ក្លាហានក្នុងភាពអាសន្ន ការពារការឈ្លានពានទឹកដី​ទិសខាងកើតរបស់យៀកកុង យួនខាងជើងវ៉ៃសម្រុកចូលក្រុងភ្នំពេញ។​

យ៉ាងណាមុិញពី១ឆ្នំាទៅ១ឆ្នំា កត្តាជំនួយ​ចិន កម្លំាងទ័ពជាចើ្រនកងពលធំនៃយួនកុម្មុយនិស្ត និង​ប្រជាប្រិយសម្តេច ន. សីហនុ​បានធ្វើឲ្យទ័ពខ្មែរក្រហមកាន់តែរឺងបុឹងឡើងនៅចុងឆ្នំា១៩៧២ដោយពង្រីកការគ្រប់គ្រងទឺកដីតំបន់រំដោះកាន់តែធំទៅ។ ក្នុងថ្ងៃ ១៧ មេសា ១៩៧៥ ខ្មែរក្រហមបានវាយលុកចូលក្រុងភ្នំុពេញ​ ក្នុងថ្ងៃដដែលពេលម៉ោង ៩ព្រឹកនៅក្រសួងឃោសនាការ គេឮសំឡេងប្រកាសរបស់លោក​ឧត្តមសេនីយ ម៉ី សុីចន​ តាមសំឡេងវិទ្យុជាតិថា «សូមឲ្យកងទ័ពទំាងអស់ដាក់អាវុធចុះ​ យើងចរចាដើម្បីសន្តិភាពជាតិហើយ . . .»។ គេឮសំឡេងកញ្ឆក់ក្បាលមេក្រូខាងម្ខាងទៀតស្រែកថា​ «គ្មានការចរចាទេ គឺឈ្នះដោយចុងអាវុធ​​​»​​ ឮសំឡេងនេះសេចក្តីសង្ឃឹមរបស់ខ្មែរថាខ្មែរឈប់ឈ្លោះគ្នារលាយបាត់ទៅ។

រំពេចនោះការជំលៀសពលរដ្ឋពិទីក្រុងទៅចុងកាត់មាត់ញក​ ការចម្រាញ់ប្រវត្តិរូបបុគ្គលម្នាក់ៗពិសេស ប្រជាជនថ្មី ១៧មេសា។ នយោបាយ ក្រហមឆ្អិនឆ្អៅតាមបដិវត្តវប្បធម៌ចិនរបស់ម៉ៅ សេទុង ស្លាប់ចិន១លាននាក់ ដើម្បើកម្ទេចនាយទុន ប្រតិកិរិយា សេ អ៊ី អា អាមេរិក​។ ការ​មិនទុកចិត្តខ្មែរគ្នាឯងរបស់​ពួក ប៉ុល ពត ជាកូនជឹង ចិន យួន​ឲ្យស្លាប់ខ្មែររាប់លាននាក់ គេបោសដៃស្អាត​ ខ្ចីដៃខ្មែរសម្លាប់ខ្មែរ។ គេដឹងថា​ កា ហ៊្សេ បេយួន និង ភ្នាក់ងារសម្ងាត់ចិនដឹងពីការសម្លាប់រង្គាលរបស់ខ្មែរក្រហមនេះ​ តែយួនគេចំាដល់ពេលឆាកសំដែងត្រូវវ៉ៃខ្មែរក្រហមឲ្យខ្មែរជំពាក់គុណគេសងមិនចេះអស់។ ​គេ ​រំលំប៉ុល ពត ពីឆ្មំា១៩៧៩​ រួចមក​ប្តូរមុខ ប៉ុល​ ពត មួយទៀតដូចតែគ្នាទេ។

ក្នុងរបបលោក ហ៊ុន សែន សព្វថ្ងៃ សប្បទានដីឲ្យចិនជាង៤លានកន្លះហិកតារ សាងសង់វារីអគ្គីសនី បំផ្លាញដីព្រៃឈើ បរិស្ថានដីរ៉ែភ្នំរ៉ែ​​​មាសពេជ្រគេដឹកទៅរែងនៅស្រុកគេ គេកាប់បំផ្លាញទីធ្លាប់សុខសាន្តនៃសត្វព្រៃ និងរឹបអូសដីធ្លីពីជនក្រីក្រហូរទឹកភ្នែកស្រែកឈឹចាប់កកជាឈាម។ គេរស់យកសុខ ក្រោមដំណក់ទឹកភ្នែក។

ចិនយកខ្មែរជាចំណាប៉ខ្មំាងនៅសមាគមអាស៊ាន ដើម្បីជារណបការពារចិននៅទំនាស់ក្នុងសមុទ្រចិនខាងត្បូង ពិសេសប្រឆំាងអាមេរិកំាង។​​ ថ្មីនេះលោក Wang Jiarui អនុប្រធានសភាចិនដែលបានជួប ហេង សំរិន រួច បានថ្លែងគំាទ្រការចាប់ខ្លួនលោក ​កឹម សុខា ជាមួយប្រទេសយួន ផ្ទុយពីសហរដ្ឋអាមេរិក អឺរ៉ុប​ អាល្លឺម៉ង់ និង​ អ.ស.ប.​ បានថ្លែងប្រឆំាងយ៉ាងខ្លំាង។ ប្រហែលចិន១ពាន់លាននាក់នៅពីក្រោយទៀតហើយដូចជំនាន់ ប៉ុល ពត ​ទៀតហើយ ទៅហើយមកវិញ។

ក្រឡេកនៅខាងកើតឯណោះវិញដីរតនគីរី មណ្ឌលគីរី ដីសម្បទានយួនកាន់កាប់ គ្រោះថ្នាក់ដល់ខ្លួនបើហ៊ានចូលអើត។

សមាគមយួន គ្រប់២៥ខែត្រខណ្ឌ រដ្ឋអំណាចខ្មែរ មិនហ៊ានប៉ះ តែខ្មែរវិញ បើខុសស្តួចស្តើង គេពូតជាធំ។ ពាក្យចាស់លោកថា «កុំឈ្លោះនឹងស្រី កុំក្តីនឹងចិន​ (យួន)»។ចិន យួនមានលុយសូករាជការជាដើម។

ក្នុងរដ្ឋធម្មនុញ្ញនៃសភាអាមេរិកំាងបង្កើតដំបូងនាឆ្នំា១៧៨៩មក ​ក្រោយពេលបានឯករាជ្យពីចក្រភពអង់គ្លេសមក ​ក្នុង​ចំពូកទំាងអស់ សូមលើកចំពូកសំខាន់បី គឺគេចែកអំណាច​ទំាងបីឲ្យដាច់ស្មើភាពគ្នា គឺគ្មានអំណាចមួយណារំលោភលើស្ថាប័នណាមួយទេ អំណាចនិតិប្រតិបត្តិ (Executive Power) អំណាចនិតិបញ្ញតិ្ត (Legislative Power) និង អំណាចតុលាការ (Judicial Power) និងសិទ្ធិពលរដ្ឋគេម្នាក់ៗការពារដោយច្បាប់ប្រជាធិបតេយ្យយកពលរដ្ឋម្ចាស់ឆ្នោតជាធំ។

រដ្ឋាភិបាលសហរដ្ឋដែលមានរចនាសម្ព័ន្ធនឹងច្បាប់គ្រប់គ្រងរបៀបនេះជាមូលដ្ឋាន​ គ្មាននរណាធំជាងច្បាប់ទេ (Nobody Is Above The Law) កាលណាមានអ្នកធំ​ រហូតដល់ប្រធានាធិបតី បើគេឃើញជាក់ស្តើងថាធ្វើខុសនឹងច្បាប់ សភានឹង​ចាត់តំាងឲ្យក្រុមមេធាវីឯករាជ្យ ធ្វើការសុើបអង្កេតផ្តន្ទាទោសតាមច្បាប់។

ចំពោះកិច្ចការបរទេសជាមួយប្រទេសជាមិត្ត សហរដ្ឋនេះ ពុំចង់លូកលាន់ផ្ទៃក្នុងរបស់ប្រទេសគេទេ។ប៉ុន្តែការប្រើអំណាចផ្តាច់ការហួសព្រំដែនរបស់អ្នកដឹកនំានៃប្រទេសជាមិត្តដែលអាចប៉ះពារដល់ស្ថេរភាពសេដ្ឋកិច្ច សន្តិភាពនិងនយោបាយ​គេអាចប្រើភាសារទូតនិយាយគ្នាក្នុងបន្្ទប់ជួយកែលម្អ ដូចជាការរំលោភសិទ្ធិមនុស្ស​ រំលោភច្បាប់ការងារ​​ និតិរដ្ឋបម្រើបុគ្គលផ្តាច់ការ ទាហ៊ាន នគរបាល ប្រើកម្លំាងអាវុធបង្ក្រាបដល់ជនស្លូតត្រង់ដែលគ្មានអាវុធ​ដល់រងរបួសឬស្លាប់។ត្រង់នេះដែលធ្វើឲ្យមហាជនអាមេរិកនិងពិភពលោក មិនអាចបិទភ្នែកបានទេ។ កន្លងមក​ នៅប្រទេសភូមាការចូល​រួមបោះឆ្នោតដោយត្រឹមត្រូវយុត្តិធម៌របស់ Aung San Suu Kyi រួចពីការកាន់អំណាចរបស់កងទ័ព ការដឹកនំាតាមរបៀបប្រជាធិបតេយ្យនៅកូរ៉េខាងត្បូង បានធ្វើឲ្យសហរដ្ឋគំាទ្រទំាងនយោបាយនិងសេដ្ឋកិច្ចផងដែរ។ ប៉ុន្តែ​ការដឹកនំានៅប្រទេសថៃនៃលោកប្រយុទ្ធដោយ​រដ្ឋប្រហារឆ្នំា២០១៤​ បានធ្វើឲ្យអាមេរិក អឺរ៉ុបសំណូមពរឲ្យមានការបោះឆ្នោតខាងមុខនេះ យ៉ាងណាសភាពស្ងាត់ស្ងៀមនៅថៃបានពន្យារការបារម្ភនេះ។

ក្នុងយោបល់ជាខ្មែរដូចខ្មែរ លោក ហ៊ុន សែន តំាងសត្រូវជាមួយសហរដ្ឋអាមេរិកនិងលោកខាងលិច មាតុភូមិខ្មែរជាប្រវត្តិជាងកន្លះសតវត្សមកនេះគ្មានចំណេញអ្វីទេ។

ភាពវិជ្ជមាននៃមិត្តភាពជាមួយអាមេរិក លើកដោយត្រួសៗ គឺ រោងចក្រដេរខោអាវ ស្បែកជើង បានចិញ្ចិមកម្មករ កម្មការិនី​ ជិត១លាននាក់ ជាអាទិ៍នាឆ្នំា២០១៦នេះបាននំាចេញលក់ទៅក្រៅជាង៦កោដិដុល្លារ នៅអាមេរិកគេឃើញផលិតផលខោអាវធ្វើនៅខ្មែរដាក់លក់នៅហាងធំៗជាច្រើន COSTCO MACY JESSY-PENNY SEAR  WALMART  TARGET​ ទូទំាងប្រទេស។ បន្ថែមទៀត ជំនួយខាងអប់រំជាតិ ជំនួយសុខាភិបាល ជំនួយបំបាត់អេដស៍ បំបាត់គ្រុនចាញ់ ជំនួយដោះគ្រាប់បែក​និង មីននៅខាងកើត និង ខាងលិច ដែលផលិតនៅចិន​ យួន រុស្សី។ខ្មែរអាមេរិកជួយលុយរាប់រយលានដុល្លារ១ខែៗទៅស្រុកខ្មែរ រួមទំាងទេសចរណ៍ប្រទេសខាងលិចជួយសេដ្ឋកិច្ចខ្មែរ។

សូមលោក ហ៊ុន សែន ផ្តូរនយោបាយ​ ដើម្បីចំណេញមាតុភូមិវិញ។ ប្រទេសណាក៏ដោយ​ខាងលិចឬខាងកើតដែលឲ្យមាតុភូមិខ្មែររស់ជាឯករាជ្យក្នុងនយោបាយនិងសេដ្ឋកិច្ចក្នុងសកលលោក គឺជាមិត្តល្អ។

1 comment:

tk said...

I agreed with the assessment of the situation in Cambodia as I live in Cambodia throughout the peace/war period from 1950 to 1980. As of today I give up hope of seeing Cambodia become an independent country again. Sihanouk once said that he the smartest on earth in leading the country but, in reality he was outsmart by the Chinese, the Vietnamese, and the Khmer Rouge all of which claimed by Sihanouk to be his friends. Sihanouk was used by Chinese, Vietnamese, and Khmer Rouge for their self-interest and by the time Sihanouk realized it's too late to save the country. We destroyed ourselves.