February 12, 2017

វេទិកា​អ្នក​ស្ដាប់​បន្ថែម៖ លោក សម រង្ស៊ី លាលែង​​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ



ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។  RFA/Brach Chev

ដោយ​ ជី វិតា RFA 2017-02-11

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សរសេរ​សំបុត្រ​លាលែង​ពី​តំណែង​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

សំបុត្រ​ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ហើយ​ដែល​ត្រូវ​បាន​លោក សម រង្ស៊ី បង្ហោះ​នៅ​លើ​ទំព័រ​​ហ្វេសប៊ុក (Facebook) របស់​លោក​បញ្ជាក់​ថា ការ​ដែល​លោក​លាលែង​ពី​តំណែង​ប្រធានបក្ស និងពី​សមាជិកភាព​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ដោយសារ​មូលហេតុ​ផ្ទាល់​ខ្លួន​របស់​លោក។ លោក​ស្នើ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​យក​សេចក្ដី​សម្រេច​នេះ ដោយ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​ត​ទៅ។

បើ​ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី បាន​​សរសេរ​បន្ថែម​លើ​​លិខិត​នោះ​​ថា៖ "គ្រប់​កាលៈទេសៈ​ខ្ញុំ​នៅ​តែ​រក្សា​ឧត្ដម​គតិ​សង្គ្រោះ​ជាតិជានិច្ច ក្នុង​បេះដូង​របស់​ខ្ញុំ"។

សូម​​​ស្ដាប់​​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី បន្ថែម ពិភាក្សា​ជុំវិញ​ការ​លាលែង​តំណែង​របស់​លោក សម រង្ស៊ី នេះ ដែល​មាន​វាគ្មិន​ចូល​រួម គឺ​លោក គឹម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ និង​លោក សូ ចន្ថា ​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​សម្របសម្រួល​ដោយ​លោក ជី វិតា៖

No comments: